Immigration History from Cambodia (Khmer) to Victoria
រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៥០ មានប្រជាជនខ្មែរមិនតិចទេ បានចូលមកប្រទេសអូស្ត្រាលី នៅពេលដែលនិស្សិតមួយចំនួនតូចពីប្រទេសកម្ពុជា បានចូលមកក្រោមគម្រោង “ខូឡុំបូ ភ្លែន” (Colombo Plan) ។ ពួកគេត្រូវបានផ្តល់ជូននូវសិទ្ធិស្នាក់នៅបណ្ណោះអាសន្នតែប៉ុណ្ណោះ (ជាមួយករណីលើកលែងមួយចំនួន ដូចជាចំពោះអ្នកដែលរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋអូស្ត្រាលីជាដើម) ។ រហូតដល់ឆ្នាំ ១៩៧៦ ក្នុងរដ្ឋវិចតូរីយ៉ា ចំនួនប្រជាជនដែលកើតនៅប្រទេសកម្ពុជា មានត្រឹមតែ ២៣៤ នាក់ប៉ុណ្ណោះ ។
ពីឆ្នាំ ១៩៧៥ ទៅដល់ឆ្នាំ ១៩៧៨ ប្រជាជនខ្មែរមួយលាននាក់ ត្រូវបានគេប៉ាន់ស្មានថា បានស្លាប់ដោយការអត់អាហារ ឬដោយការប្រហារជីវិត ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា (ដែលពេលនោះមានឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ (then Democratic Kampuchea) ។ មនុស្សមួយចំនួនធំបានភៀសខ្លួនចេញពីមាតុភូមិកំណើត។ ប្រជាជនជាច្រើនបានចំណាយពេលអស់ច្រើនឆ្នាំ ក្នុងជំរំជនភៀសខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ រង់ចាំការសម្រេចអំពីអនាគតរបស់ពួកគេ។ រដ្ឋាភិបាលអូស្ត្រាលីបានឆ្លើយតបដោយការបង្កើនបរិមាណកំណត់ជនភៀសខ្លួនមកពីប្រទេសកម្ពុជា។
បន្ទាប់ពីឆ្នាំ ១៩៧៨ សង្គ្រាមប្រឆាំងដែលរៀបចំឡើងដោយជនផ្តាច់ខ្លួនពីក្រុមខ្មែរក្រហម បានធ្វើឲ្យអន្តោប្រវេសន៍ពីកម្ពុជា មករដ្ឋវិចតូរីយ៉ា មានការកើនឡើង។ លុះដល់ឆ្នាំ ១៩៨១ ប្រជាជនរដ្ឋវិចតូរីយ៉ា ដែលមានដើមកំណើតពីប្រទេសកម្ពុជា មានចំនួន ១៤៧៨ នាក់ ហើយក្នុងរយៈពេលប្រាំឆ្នាំ ចំនួននេះកើនឡើងបីដងបន្ថែមទៀតទៅដល់ចំនួន ៤៨៨៩ នាក់ ។ អ្នកតាំងទីលំនៅថ្មីភាគច្រើនមានវ័យក្មេង៖ ៧៨ភាគរយនៃចំនួនប្រជាជននេះ ក្នុងឆ្នាំ ១៩៨៦ មានអាយុក្រោម ៤០ឆ្នាំ។
នៅក្នុងអំឡុងចុងទសវត្សឆ្នាំ 1980 និងដើមទសវត្សឆ្នាំ 1990 ចំនួនប្រជាជនកម្ពុជាដែលកំពុងតាំងទីលំនៅ នៅក្នុងរដ្ឋ Victoria មានការថយចុះ។ ដោយសារល័ក្ខខ័ណ្ឌស្ថេរភាពខាងនយោបាយ ឥឡូវនេះ ប្រជាជនកម្ពុជាជាច្រើនបានតាំងទីលំនៅនៅក្នុងរដ្ខ Victoria នៅក្រោមកម្មវិធីជួបជុំគ្រួសារ។ នៅក្នុងដំណាច់ឆ្នាំ 2011 អ្នករស់នៅក្នុង Victoria ចំនួន 11,354 គឺបានកើតនៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ អាណិកជនកម្ពុជារស់នៅក្នុងតំបន់ទូលំទូលាយ Dandenong និង Casey។ ស្ទើរតែម្នាក់ នៅក្នុងកម្មករប្រាំនាក់បានកាន់កាប់តួនាទីជំនាញ ឬតួនាទីគ្រប់គ្រង ដែលការងារដទៃជាច្រើនទៀតមាន នៅក្នុងផលិតកម្ម នៅក្នុងការដឹកជញ្ជូននិងការងារប្រើកម្លាំងពលកម្ម។ ពួកគេ 79% ជាពុទ្ឋសនិកជន ចំណែកមួយភាគតូចជា Christian ។ សហគមន៏បានបង្កើតនូវប្រព័ន្ឋឧបត្ថម្ភគាំទ្រខាងវប្បធម៌ និង សង្គមកិច្ចយ៉ាងរឹងមាំ ដោយមាន វត្តព្រះពុទ្ឋសាសនាផ្ទាល់ខ្លួននៅក្នុង Springvale។